ព័ត៌មានជាតិ

ស្វាគមន៍ការយាង របស់ព្រះនាង មណ្ឌាទេវី ខណៈសង្ក្រាន្តឆ្នាំថ្មីនេះ បានឈានចូលមកដល់ហើយ

(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦នេះ គឺជាថ្ងៃដំបូងនៃការយាងចុះរបស់ព្រះនាង មណ្ឌាទេវី ដើម្បីបើទំព័រ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ (ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ គ.ស ២០១៦) បានចូលមកដល់។

ព្រះនាង មណ្ឌាទេវី គឺជាបុត្រី ១អង្គ ក្នុងចំណោមទេពធីតាទាំង៧ របស់កបិលមហាព្រហ្ម បាននឹងកំពុងយាងចុះមក គ្រប់គ្រង និងថែរក្សាសេចក្តីសុខ ចម្រុងចម្រើនរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស និងគ្រប់ទិសតំបន់ ក្នុងឱកាសឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីនេះ ដ៏មានសិរីមង្គល មហារប្រសើរបំផុត ជូនជនរួមជាតិយើង។ យ៉ាងណាមិញ សាមាជិកក្រុមការងារ Post News ទាំងអស់គ្នា និងគ្រប់ជាន់ថ្នាក់ សូមគោរពបួងសួង ឱ្យទេពធីតាឆ្នាំថ្មី ព្រះនាង មណ្ឌាទេវី តាមថែរក្សាបងប្អូនប្រជាជនកម្ពុជាទាំងអស់ ជួបតែសេចក្តីសុខ សុភមង្គល ជោគជ័យ ទាំងក្នុងមុខរបរទទួលទាន និងជីវិតរស់នៅប្រចាំថ្ងៃ កុំបីឃ្លាងឃ្លាតឡើយ៕

photo_2016-04-13_17-07-58

មតិយោបល់