ព័ត៌មានជាតិ

រថយន្តឃ្លប់ដឹកទំនិញបែកកង់រេចង្កូតក្រឡាប់ទាំងព្រលឹម នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងដោយរថយន្តឃ្លប់ទឹកទំនិញ កំពុងបើកបរ បែកកង់មុខខាងស្តាំ រេចង្កូតកៀររបាដែក ៥ប្រឡោះ រួចក្រឡាប់បោកលើរបង របាដែក របស់ព្រលាន ផ្ងារជើងឡើងលើ ដាច់កង់មុខ របូតចេញមកក្រៅអស់រលីងបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤និង៣០នាទីព្រឹកឈានចូល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅ ផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មានរថយន្តកូរ៉េឃ្លប់ដឹកទំនិញមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-6539 បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុបែកកង់បណ្តាលឲ្យរេចង្កូត ទៅបុករនាំងដែកដែលនៅអមតាមបណ្តោយផ្លូងខាងលើ បាក់អស់ជាច្រើនផ្ទាំងរួចក្រឡាប់ផ្ងារជើងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងខាងលើរួចរាយការទៅ ជំនាញចរាចរណ៍ស្នងការដ្ឋានរាជធានីភ្នំពេញ ធ្វើការវាស់វែងរួចយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់