ពោធិ៍សាត់ៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានស្ត្រីម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ១ទៀបភ្លឺ ឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវចោរ (ការដ្ឋាន) ក្រុមហ៊ុនរតនាវិសាល ក្នុងភូមិខ្លាក្រពើរ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឌី មួន អាយុ៦០ឆ្នាំ ភេទស្រី ស្នាក់នៅបច្ចុប្បន្ន ភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ មកស្នាក់ភូមិខ្លាក្រពើរ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មកធ្វើជាកម្មករដាំដំឡូងមី នៅក្រុមហ៊ុនរតនាវិសាល ជាមួយប្តីឈ្មោះ សន សាំ អាយុ៥០ឆ្នាំ និងមានកូនប្រុស២នាក់។
ចំពោះករណីនេះ ជនរងគ្រោះបានចងកនឹងក្រម៉ា ពណ៌ក្រហម ចងជាប់នឹងដើមអង្គ្រង។ ចំណែកមូលហេតុ មានជំងឺប្រចាំកាយ។
បច្ចុប្បន្នចំពោះសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់