ភ្នំពេញៈ បុរសម្នាក់ ជិះម៉ូតូឌូកចេញពីកន្លែងលក់បាយ នៅជិះបន្ទាយទាហ៊ាន៩៩ ត្រូវជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូឌ្រីមសង់មកភ្ជង់បាញ់១គ្រាប់ប្លន់ យកម៉ូតូបានសម្រេចជិះគេចខ្លួនដោយសុវត្ថិភាពមិនរំខានសមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង៤០នាទីទៀបភ្លឺ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ កែងនឹងផ្លូវចូលវត្តអង្គតាមិញ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ ចន ដារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាអ្នកគិតលុយនៅហាងមួយកន្លែង។
តាមការរៀបរាប់បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូឌូក ពណ៌សអ៊ុតស្កុតពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CV-2222 បើកពីត្បូងទៅជើង ចេញពីកន្លែងលក់បាយគោលបំណងត្រឡប់ទៅផ្ទះ ខណៈមិនទាន់ដល់ផ្ទះផងនោះ ស្រាប់តែលេចជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខ មកពីក្រោយបានធ្វើសកម្មភាពដកកាំខ្លីម៉ារ៉ូឡូមកភ្ជង់គំរាមមិនឲ្យរូបគេដកកូនសោចេញ បើកហ៊ានតែដកគេនិងបាញ់ ធ្វើរូបគេភ័យបានរត់ចោលម៉ូតូត្រូវជនសង្ស័យបាញ់សំដៅមួយគ្រាប់តែសំណាងល្អមិនត្រូវ ហើយជនសង្ស័យដែលអង្គុយនៅក្រោយបានលើម៉ូតូរបស់គេជិះគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុជនរងគ្រោះបានត្រឹមតែមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចោមចៅ១ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវឈានទៅដល់កំណត់មុខសញ្ញាចាប់ជនសង្ស័យទាំងនោះមកផ្ដាន់ន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់