ស្តេចបាល់ទាត់របស់ប្រទេសអាហ្សង់ទីន លោក Diego Maradona បានរិះគន់លោក Sampaoli ដែលមិនព្រមផ្តល់ឱកាសដល់កីឡាករវ័យក្មេងមួយរូប ឲ្យចូលរួមជាមួយជម្រើសជាតិ ទៅលេង World Cup នៅប្រទេសរុស្ស៊ី។
បើតាមការចុះផ្សាយរបស់ Mundo Deportivo ពីប្រទសអាហ្សង់ទីន បានឲ្យដឹងថា លោក Diego Maradona ហាក់មិនពេញចិត្តចំពោះលោក Sampaoli ដែលជ្រើសយក Gonzalo Higuain ក្នុងចំណោមខ្សែប្រយុទ្ធរបស់អាហ្សង់ទីនទៅលេងព្រឹត្តិការណ៍ ពិភពលោក World Cup ។ Maradona បាននិយាយថា៖ អាហ្សង់ទីន មិនគួរណាចោលខ្សែប្រយុទ្ធ Top Scorer នៅអ៊ីតាលី Mauro Icardi ឡើយ ក្នុងចំណោម Lionel Messi, Sergio Aguero និង Paulo Dybala គួរតែមានឈ្មោះហើយ ក៍ប៉ុន្តែរវាង Higuain និង Icardi មិនគួរណាលោក Sampaoli ជ្រើសយក Higuain ឡើយ។
វីរបុរស ដែលជួយអាហ្សង់ទីនឈ្នះ World Cup កាលពីឆ្នាំ ១៩៨៦ រូបនេះ បានឲ្យដឹងទៀតថា Icardi គួរតែត្រូវលោក Sampaoli ផ្តល់ឱកាសឲ្យ ថ្វីបើ Higuain ជាកីឡាករមានបទពិសោធន៍ច្រើនមែន តែនៅពេលនេះ មិនដូចមុនឡើយ ព្រោះថា Higuain ហាក់ធ្លាក់ជើងជាងមុន ចំណែក Icardi វិញ កំពុងឡើងជើងយ៉ាងខ្លាំង។
ដូច្នេះហើយ ស្តេចបាល់ទាត់អាហ្សង់ទីន Diego Maradona ហាក់មិនពេញចិត្តចំពោះ ការជ្រើសយក Gonzalo Higuain ក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ដោយចោល Mauro Icardi មិនផ្តល់ឱកាសឲ្យវិញ។



មតិយោបល់