កំពង់ធំៈ នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៨និង១៤នាទីយប់ មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១លើក ដែលស្ថិតនៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ។
-ម្ចាស់ឈ្មោះ ហ៊ន ហ៊ីន ភេទប្រុស អាយុ ៣៥ឆ្នាំ ប្រពន្ធឈ្មោះ ឌិន សាមន អាយុ ៣៥ឆ្នាំ ផ្ទះធ្វើអំពីឈើ (ផ្ទាល់ដី) ទំហំ០៥,៥មx០៧មដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ។
ការខូចខាតរួម៖
-ឆេះផ្ទះមួយខ្នងទាំងស្រុងទំហំ ៥,៥មx០៧ម
-គ្រែឈើចំនួន ១
-ទូរឈើចំនួន ១
-តុក្តាមូលចំនួន ២០គ្រាប់ និងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួនទៀត ។
មូលហេតុ៖ បណ្តាលមកពីផ្ទុះកំប៉ុងហ្គាសពេលម្ចាស់ផ្ទះមិននៅ ។
រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក បានចេញអន្តរាគមន៍ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២រថយន្ត ស្មើនិង ០៨ម៉ែត្រគុប ។
-កម្លាំងអន្តរាគមន៍ពន្លត់ចំនួន ១៥នាក់ ប្រជាការពារនិងប្រជាពលរដ្ឋចំនួន ១៧នាក់៕
មតិយោបល់