ព័ត៌មានជាតិ

ករណីភ្លើងឆេះរោងចក្រផលិត កេសស្នោរ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីជាងផ្សារដែកលើដំបូល

ព្រះសីហនុៈ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤និង០០នាទី ត្រង់ចំណុចរោងចក្រផលិត កេសស្នោរ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអគ្គិភ័យមួយបានកើតឡើង ភ្លើងឆេះរោងចក្រមានទំហំទទឹងប្រវែង ៥៤ម៉ែត្រ និងបណ្តោយប្រវែង ៧០ម៉ែត្រ សាងសងពីដែក និងស័ង្កសី ដំបូលប្រកស័ង្កសី ជញ្ជាំងឥដ្ឋ បាទក្រោមចាក់សាបស៊ីម៉ងតិ៍ ជាកម្មសិទ្ធិរបស់រោងចក្រ ស័ង ហ័ន ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីជាងផ្សារដែកលើដំបូល
-ករណីនេះរលត់ទាំងស្រុងនៅម៉ោង ៥និង៥០នាទី
-ប្រើរថយន្តពន្លត់អគ្គិភ័យសរុបចំនួន ០៧គ្រឿង ប្រើប្រាស់ទឹកសរុប ២៨ឡាន
+ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ០៣គ្រឿង ១២ឡាន
+ស្នងការរដ្ឋាននគរបាលខេត្តកំពត ០៣គ្រឿង ប្រើប្រាស់ទឹកអស់ ១២ឡាន
+កងរាជអាវុធហត្ថខេត្តកំពត ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០៤ឡាន
+ សម្ភារៈខូចខាតរួមមាន៖
– ម៉ាស៊ីនផលិតកេសស្នោរចំនួន ០៣គ្រឿង
– កេសស្នោរផលិតហើយមួយចំនួនធំ
– ដុំស្គុតមួយចំនួនធំ
– ទូរទឹកកកចំនួន ០៣គ្រឿង
– កុំព្យូទ័រចំនួន ០៣គ្រឿង
– ម៉ាស៊ីនត្រជាក់ ០៦គ្រឿង
– លិខិតឆ្លងដែនជនជាតិចិន ០២រូប
– លុយកាកមួយចំនួន និងសម្ភារៈប្រើប្រាស់របស់កម្មករ ស្នាក់នៅទីនោះ
– ឡរដុតអុសចំនួន ០១
– ករណីនេះមិនបណ្តាលឲ្យមានអ្នករងរបួសឡើង៕

មតិយោបល់