ចិនៈ ក្រុមហ៊ុន Poly Technologies របស់ចិននាពេលថ្មីៗនេះ បានបង្ហាញប្រព័ន្ធអាវុធឡាស៊ែរ ប្រឆាំងយន្តហោះគ្មានមនុស្សបើក នៅក្នុងពិព័រណ៍គ្រឿងបរិក្ខារយោធាមួយ នៅប្រទេសកាហ្សាក់ស្ថាន ក្នុងគោលបំណងដើម្បីដាក់ដេញថ្លៃ សម្រាប់ទីផ្សារនៃប្រព័ន្ធការពារប្រឆាំងយន្តហោះគ្មានមនុស្សបើក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨។
ប្រព័ន្ធឡាស៊ែរនេះ បានទទួលជោគជ័យ ក្នុងការស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក (UAV) ចម្ងាយ ៣០០ ម៉ែត្រ ហើយវាក៏មានសមត្ថភាពទប់ទល់ នឹងការវាយប្រហារអេឡិចត្រូនិច ដែលអាចធ្វើឲ្យប្រព័ន្ធរបស់វាមិនដំណើរការផងដែរ។
យ៉ាងណាមិញគេនៅមិនទាន់ច្បាស់ទេថា ប្រព័ន្ធប្រតិបត្តិការអាវុធនេះ អាចចល័ត ឬដាក់នៅទីតាំងថេរនោះទេ ប៉ុន្តែបើតាមអ្នកតំណាងក្រុមហ៊ុន Poly Technologies បាននិយាយថា វាអាចនឹងត្រូវបានដាក់នៅលើកប៉ាល់ សម្រាប់កងទ័ពជើងទឹកធ្វើសង្គ្រាមផងដែរ៕
មតិយោបល់