ព័ត៌មានជាតិ

យុវជនវ័យ ១៧ឆ្នាំម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីហិង្សា

តាកែវៈ បន្ទាប់ពីទទួលបាន ពាក្យបណ្ដឹងពីជនរងគ្រោះ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នគរបាលក្រុងដូនកែវ បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាន ធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ពាក់ព័ន្ធនឹងករណីហិង្សា និងធ្វើឲ្យខូចខាតទ្រព្តសម្បត្តិពលរដ្ឋ ដោយចេតនា ។

រហូតដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ទើបឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ទិត្យ រីណូបូរ៉ាមី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មុខរបរ មិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ដើម្បីចាត់តាមនីតិវិធីច្បាប់៕

មតិយោបល់