ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបមុខ​សញ្ញា​ក្រុមចោរលួចម៉ូតូ​តាមផ្ទះបាន២នាក់ សុទ្ធតែក្មេងស្ទាវ!

កំពង់ស្ពឺ: កម្លាំង​អធិការនគបាលស្រុកបសេដ្ឋ​ ឃាត់​ខ្លួនមុខ​សញ្ញា​ក្រុមចោរលួចម៉ូតូ​តាមផ្ទះបាន​២នាក់​ ដកហូត​សម្ភារ:​ប្រព្រឹត្ដ​បទល្មើស​មួយចំនួន កាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ​ ២០១៨ នៅលើផ្លូវកៅស៊ូ​ ផ្សារបុ័ងសី​ ទៅផ្សារស្លាប​លែង​ ​ភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្នុងការល្បាតនេះ សមត្ថកិច្ចបានប្រទះមុខសញ្ញាសង្ស័យជិះម៉ូតូ​មួយគ្រឿងម៉ាកស្មាស់​វី​ ពណ៌ខ្មៅ ស៊េរី២០០៩​ ពាក់ស្លាកលេខ​ ភ្នំពេញ​ ​1AJ-​ 7632​ ជិះគ្នា​៣នាក់។ ពេលសមត្ថកិច្ចឃាត់សួរ​ ម្នាក់​ក្នុងចំណោម​បក្ខពួក​៣នាក់​ បាន​រត់គេចខ្លួនបាត់ ​នៅសល់២នាក់ ១.ឈ្មោះ​ ណា​ រ៉ូ ភេទប្រុស​ អាយុ​២២ឆ្នាំ មានស្រុកកំណើតនៅភូមិជ្រោយកែវ ឃុំព្រែកអំបឹល ស្រុកកោះធំ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅ​ភូមិលាយបូ ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ ,ទី២.ឈ្មោះ កាយ ម៉ាញ ភេទប្រុស អាយុ២១ឆ្នាំ នៅភូូមិ​ប្រជុំ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ។

សមត្ថកិច្ច​ឆែកឆេរ​រកឃើញ សម្ភារ:សម្រាប់ ឆ្កឹះសោផ្ទះ,សម្ភារ:សម្រាប់កាច់​ ឆ្កឹះ​សោម៉ូតូ ,ថង់សម្រាប់ច្រកសារធាតុញៀន​មួយចំនួន និងសម្ភារ:ពាក់ព័ន្ធ​មួយចំនួន​ទៀត។

ក្រោយពិនិត្យឃើញមានភស្ដុតាងពាក់ព័ន្ធ​សមត្ថកិច្ច​បានកសាងសំណុំ​រឿង​ បញ្ជូនខ្លួនជនសង្ស័យ​និងវត្ថុតាង​ ទៅកាន់ការិ​យាល័យ​ព្រហ្មទណ្ឌ​នៃស្នងការដ្ឋាននគបាលខេត្តចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់