ព័ត៌មានសុខភាព

គន្លឹះ៣យ៉ាង ជួយអ្នកឲ្យរួចផុតពីជំងឺមហារីកបំពង់អាហារ

ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រានៃជំងឺមហារីកបំពងអាហារ បានកើនឡើងយ៉ាងខ្លាំង ដោយសារតែទម្លាប់នៃការទទួលទានអាហារ និងសកម្មភាពប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ។

ជាទូទៅ មនុស្សភាគច្រើន មិនសូវខ្វល់ជាមួយនឹងប្រព័ន្ធររំលាយអាហាររបស់ខ្លួននោះទេ លុះត្រាតែមានការរំខាន់ខ្លាំង ទើបរកវិធីដោះស្រាយ។ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ក្នុងការព្យាបាលឲ្យបានត្រឹមត្រូវនោះទេ ស្ថានភាពនឹងកាន់តែអាក្រក់ទៅៗ ហើយអាចបង្កទៅជាជំងឺមហារីកបំពង់អាហារ។
តើធ្វើដូចម្តេច ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកបំពង់អាហារ? ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺនេះ អ្នកគួតែចាត់វិធានការ ៣ចំណុច។

១.រក្សាតុល្យភាពរបបអាហារ
នៅក្នុងរបបអាហារជាប្រចាំថ្ងៃ អ្នកគួរតែបន្ថែមបន្លែឲ្យបានច្រើន ទើបអាចជួយការពារបំពង់អាហារ ជៀសផុតពីជំងឺមហារីក។ លើសពីនេះ អ្នកគួរតែកំហិត ប្រភេទអាហារ អាំង ចៀន ឬបំពង ដែលមានខ្លាញ់ច្រើន ហើយអ្នកក៏គួរតែញ៉ាំអាហារយឺតៗ ដើម្បីជួយសម្រួលដល់បំពង់អាហារ កុំឲ្យមានបន្ទុកខ្លាំង។

២.កុំទទួលទានអាហារ ដែលងាយនឹងកើតមហារីក
ដោយសារតែស្តាយ និងចង់សន្សំសំចៃប្រាក់កាស ទើបមនុស្សភាគច្រើនតែងតែរក្សាអាហារដែលនៅសល់ ទុកញ៉ាំម្តងទៀត ក៏ប៉ុន្តែអ្នកត្រូវប្រយ័ត្នបន្តិច ចំពោះអាហារដែលនៅសល់ ព្រោះវាអាចមានសភាពជូរផ្អូម និងដុះផ្សិត។ ប្រសិនបើអ្នកញ៉ាំអាហារប្រភេទនេះ ចូលទៅក្នុងពោះ មិនត្រឹមតែធ្វើឲ្យអ្នកឈឺពោះ រាករួស ប៉ុណ្ណោះទេ វាក៏អាចធ្វើឲ្យបំពង់អាហារ របស់អ្នកកើតជំងឺមហារីក ផងដែរ។

ម្យ៉ាងវិញទៀត អ្នកក៏ជៀសឲ្យឆ្ងាយពី ស្រា និងបារី ព្រោះវាក៏ជាដើមហេតុដែលបង្កឲ្យបំពង់អហារកើតជំងឺមហារីក ដូចគ្នា។

៣.ធ្វើលំហាត់ប្រាណជាប្រចាំ
ការធ្វើលំហាត់ប្រាណជាប្រចាំ មិនត្រឹមតែអាចជួយលើកម្ពស់សុខភាពទូទៅប៉ុណ្ណោះទេ សូម្បីតែជំងឺមហារីកបំពង់អាហារ ក៏អាចអាចជួយការពារបានដែរ។ ដូច្នេះក្នុងមួយថ្ងៃ អ្នកគួរតែធ្វើលំហាត់ប្រាណ ១ម៉ោង តែត្រូវអាស្រ័យទៅលើស្ថានភាពសុខភាពរបស់អ្នក បើអ្នកដែលមានរាងកាយទន់ខ្សោយគួរតែអនុវត្តត្រឹម ៣០ម៉ោងបានហើយ៕

ដកស្រង់ពី៖ soha

មតិយោបល់