ព័ត៌មានជាតិ

កាបូបគេកាបូបយើងបងប្អូន! ដំណឹងស្វែងរកម្ចាស់កាបូបលុយ ដែលយកទៅដាក់ច្រលំឡាន នៅក្បែរផ្ទះសំណាក់ឆ្នេរ (ឆ្នេរកែប)

កែប: ស្នងការនគរបាលខេត្តកែប សូមជំរាបជូនបងប្អូនដែលជាម្ចាស់ឥវ៉ាន់ ក៏ដូចជាអ្នកដែលស្គាល់គាត់តាមរយ:ប័ណ្ណសម្គាល់ខ្លួនខាងក្រោម ដែលគាត់ប្រហែលជាច្រទ្បំដៃដាក់កាបូបរបស់គាត់រួមជាមួយសម្ភារ: និងលុយមួយចំនួននេះ នៅក្នុងរថយន្តមួយទៀតដែលចតក្បែររថយន្តរបស់គាត់នៅក្បែរផ្ទះសំណាក់ឆ្នេរ (ឆ្នេរកែប) ដែលម្ចាស់រថយន្តមួយទៀតចតក្បែរនោះគាត់បានឃើញឥវ៉ាន់ទាំងនេះ នៅលើរថយន្តរបស់គាត់ ព្រោះឡានគាត់មិនបានចាកឡុកសោរ។
ដូចបានជំរាបមូលហេតុជូនខាងលើ បើម្ចាស់ឥវ៉ាន់ ក៏ដូចជាអ្នកស្គាល់គាត់បានឃើញសូមទំនាក់ទំនង មកនគរបាលប្រចាំការនៅតំបន់ឆ្នេរកែប តាមរយ:លេខទូរស័ព្ទ៖ 088 98 60 116៕

មតិយោបល់