ព័ត៌មានជាតិ

ឆ្លងចរន្តភ្លើងម៉ូទ័របូមទឹក ឆក់ស្លាប់បុរសម្នាក់យ៉ាងអាណោចអាធ័ម!

សៀមរាប: លោកវរសេនីយ៍ត្រី ដា ចម្រើន អធិការរងក្រុងសៀមរាប បានប្រាប់ Post News ថា កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុច ក្រុមទី០៦ ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីឆក់មនុស្សស្លាប់(ម៉ូទ័របូមទឹក)។
ជនរងគ្រោះឈ្មោះ សោម សារ៉ែន ភេទប្រុស អាយុ៣៩ ឆ្នាំ មុខរបរ ធ្វើស្រែ មានទីលំនៅភូមិកើតហេតុ។
មូលហេតុ ឆ្លងចរន្តភ្លើងម៉ូទ័របូមទឹក បណ្តាលឲ្យឆក់ស្លាប់។

សាកសពបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់