ព័ត៌មានជាតិ

First News៖ ស្លាប់ម្នាក់ទៀតហើយនៅលើផ្លូវមុន្នីវង្ស ខណ្ឌចំការមន!

ភ្នំពេញ: តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានការជិះកៀរគ្នា បណ្តាលឲ្យម៉ូតូម៉ាកស្កុបពី ពណ៌ស ស្លាកលេខភ្នំពេញ 1FA-1335កំពុងជិះដោយស្ត្រីម្នាក់ ដួលត្រូវរ៉ឺម៉កកិនបន្ថែម បណ្តាលឲ្យស្លាប់ ហើយរ៉ឺម៉កនោះបានរត់បាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៥៧នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់