ព័ត៌មានជាតិ

ចុះពិនិត្យទីតាំងលក់ថ្នាំកសិកម្ម សង្ស័យក្លែងស្លាកសញ្ញារំលោភកម្មសិទ្ធិបញ្ញា

បន្ទាយមានជ័យៈ កម្លាំងសមត្ថកិច្ចចំរុះ ចុះពិនិត្យទីតាំងលក់ជី ឬ ថ្នាំដំណាំងកសិកម្ម យីហោ សេង ឡាយ តាមពាក្យ បណ្តឹងរបស់ក្រុមហ៊ុន លឹម គង់ ថា មានការក្លែងស្លាកសញ្ញា លើផលិតផលថ្នាំសម្លាប់ស្មៅរបស់ក្រុមហ៊ុន forwasat ។

ការចុះពិនិត្យនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវលេខ៣ ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដឹកនាំដោយ មន្ត្រីនាយកដ្ឋាននីតិកម្មក្រសួងកសិកម្ម និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការខេត្តបន្ទាយមានជ័យ ។

លោក សេង ម៉េង ប្រធានការិយាល័យនីតិកម្មនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការចុះត្រួត ពិនិត្យខាងលើធ្វើឡើងដោយមានការចុះផ្ទាល់ពី លោក អ៊ិត ភុំ អនុប្រធានការិយាល័យវិវាទនៃនាយកដ្ឋាននីតិកម្មក្រសួងកសិកម្ម និងបន្ទាប់មកមានការចូលរួមពីនគរបាលប្រឆាំងបទល្មើសខេត្ត។ ហើយការចុះនេះផង ដែលគឺយោងទៅតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន លឹម គង់ ដែលជាក្រុមហ៊ុនមួយមានផលិតផលថ្នាំ កម្ចាត់ស្មៅម៉ាក ហាយតិច៤៨ មែនអាប់។

លោក បន្តទៀតថា ក្នុងការចុះពិនិត្យរបស់ជំនាញកសិកម្មរកឃើញមានថ្នាំកម្ចាត់ស្មៅរបស់ក្រុមហ៊ុន forWasate មានពណ៌ ប៊ូដុងថ្នាំ ស្រដៀងគ្នាមិនថែមតែប៉ុណ្ណោះរចនាម៉ូដ មានរូបមនុស្សឈរ បាញ់ថ្នាំក៏ ដូចគ្នានិយាយរួមអ្វីដែលខុសត្រង់ឈ្មោះ ដោយឈ្មោះក្រុមហ៊ុនលឹម គង មានឈ្មោះដាក់ និងថ្នាំកម្ចាត់ ស្មៅសរសេរជាអក្សរ ខ្មែរថា ហាយតិច48 មែនអាប់ ឯក្រុមហ៊ុនដែលរងការប្តឹងមានឈ្មោះសរសេរអក្សរ ម៉ាកថ្នាំថាប៊ីអាប់ 48forwasate ។ ក្រៅពីនោះក៏ រកឃើញថ្នាំកម្ចាត់ស្មៅរបស់ក្រុមហ៊ុនforwasate ពីផ្សេងគ្នាតែចុះបញ្ជី កា រ តែមួយដែលតាមការអះអាងរបស់មន្ត្រីកសិកម្មគឺខុសផលិតផលមួយចុះបញ្ជីការតែមួយ មិនអាចចុះពីរ បីផ្សេងគ្នាឡើយ។

តាមការអះអាងរបស់ម្ចាស់ទីតាំងលក់ជីឬថ្នាំសម្រាប់ដំណាំងកសិកម្មយីហោ សេង ឡាយ ដែលមានប្រតិកម្ម តបមកលើសមត្ថកិច្ច និងអ្នកសារព័ត៌មានដែលចុះត្រួតពិនិត្យហើយនិងថយយ៉ាងគគ្រឹកគគ្រេងធ្វើឲ្យប៉ះពាល់កេរ្តិ៍ ឈ្មោះនាំឲ្យមហាជនមើលមកយល់ច្រឡំថា កន្លែងលក់របស់គាត់ល្មើសច្បាប់ បាននិយាយថា ថ្នាំ កម្ចាត់ ស្មៅដែលក្រុមហ៊ុនផ្សេងប្តឹងគឺទទួលលក់បន្តពីក្រុមហ៊ុនទើបតែ បានរយះពេលមួយខែដោយមិនមានលិខិតទិញលក់នោះទេ។

ក្រោយការត្រួត ពិនិត្យរបស់សមត្ថកិច្ច ជាមន្ត្រីនាយកដ្ឋាននីតិកម្មបានធ្វើកំណត់ហេតុត្រួត ពិនិត្យនិងដកហូតវត្ថុតាងជាថ្នាំសង្ស័យក្លែងស្លាកយីហោ និងថ្នាំកម្ចាត់ស្មៅពីរផ្សេងគ្នា តែមានការចុះបញ្ជីការតែមួយចំនួនដើម្បីយកទៅត្រួតពិនិត្យនៅនាយកដ្ឋាននីតិកម្មឲ្យដឹងថា តើមានការក្លែងស្លាកយីហោដូចការប្តឹងរបស់ក្រុមហ៊ុនមួយទៀតឬយ៉ាងណា។

សូមបញ្ជក់ថា ការបើអ្នកលក់ជី ឬ ថ្នាំងសំរាប់ដំណាំកសិកម្មដោយខុសច្បាប់ មិនមានការអនុញ្ញាត ពីក្រសួងជំនាញ វាបានធ្វើឲ្យប៉ះដល់ប្រជាកសិករ ទិញយកទៅប្រើប្រាស់បង្កប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យ កសិកម្ម និងគ្រោះមហន្តរាយផ្សេងៗទៀត៕

មតិយោបល់