ព័ត៌មានជាតិ

បត់មិនប្រយ័ត្នប៉ះស្រវឹងបើកលឿន! ស្លាប់ក្មេងស្រីម្នាក់និងរបួសធ្ងន់ស្រាល៦នាក់!..

កំពង់ធំ: មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ បុកម៉ូតូសណ្តោងរ៉ឺម៉ក បើកបរក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់​​ក្មេងស្រីម្នាក់ របួសធ្ងន់ប្រុស២នាក់ និងងរបួសស្រាលប្រុសស្រី៤នាក់ កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃសុក្រ ០៣រោច ខែជេស្ឋ ឆ្នាំច សំរិទ្ទស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវខេត្ត ចំណុចផ្លូវចូលអនុវិទ្យាល័យដំរីជាន់ខ្លា ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ម៉ូតូរ៉ឺម៉កម៉ាក សេ១០០ កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ(បើកបរពីជើងទៅត្បង ហើយបត់ឆ្វេង)ដោយឈ្មោះ ងួន.វាសនា ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិ សង្កាត់ កើតហេតុខាងលើ(របួសស្រាល) និងអ្នករួមដំណើរ៥នាក់ ត្រូវជាប្រពន្ធនិងកូន ឈ្មោះ គឺ ម៉េងគីម អាយុ៣៥ឆ្នាំ(ប្រពន្ធ របួសស្រាល) ,ឈ្មោះ ងួន សុភក្ត្រា ភេទប្រុស អាយុ១២ឆ្នាំ (កូន របួសស្រាល),ឈ្មោះ ងួន សុវណ្ណនិកា ភេទស្រី អាយុ១០ឆ្នាំ (កូន របួសស្រាល),ឈ្មោះ ងួន សុវណ្ណនិសា ភេទស្រី អាយុ៤ឆ្នាំ(កូន របួសស្រាល) និងឈ្មោះ ងួន សុវណ្ណឆៃលៀង ភេទស្រី អាយុ២ឆ្នាំ(ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ)។
ចំណែកម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខស្វាយរៀង1D.6074 បើកបរពីត្បូងទៅជើងដោយឈ្មោះ លួន ម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិពោធិតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន(របួសធ្ងន់) និងអ្នករួមដំណើរ ឈ្មោះចាន់ ថាវី ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិប្រាសាទអណ្ដែត ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ(របួសធ្ងន់)។

មូលហេតុ ជាបឋមបង្កដោយអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កឈ្មោះ ងួន.វាសនា បើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន រួមអ្នកបើកបរឈ្មោះ លួន.ម៉ាប់ បើកបរហូបជាតិស្រវឹង និង មានល្បឿនលឿន៕

មតិយោបល់