ព័ត៌មានជាតិ

បុរសជើងខ្លាំង២នាក់ ផ្ទុះហិង្សាក្នុងគ្រួសាររាងៗខ្លួន ត្រូវប៉ូលិសចាប់ខ្លួន!

ពោធិ៍សាត់ៈ នៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើង ដោយបង្កឡើងដោយជនសង្ស័យឈ្មោះម្នាក់ឈ្មោះ ស៊ុន ធីចាន់ថា ភេទប្រុស អាយុ២៦ឆ្នាំ បានវាយទៅលើទ្រព្យសម្បត្តិរបស់ជនរងគ្រោះ សុខ អន ភេទប្រុស អាយុ៥៨ឆ្នាំ នៅភូមិឃុំខាងលើ បណ្តាលឲ្យបែកពាង១ បាក់ព្រះភូមិចំនួន១ ធ្លុះស័ង្កសីចំនួន២កន្លែង។

បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅអធិការស្រុកក្រគរ តាមបញ្ជាព្រះរាជអាជ្ញា តន់ សីហតេជ និងរៀបចំសំណុំរឿងនិងជនសង្ស័យបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់។

ចំណែកករណីហិង្សាក្នុងគ្រួសារមួយទៀត បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បង្កឡើងដោយជនសង្ស័យឈ្មោះ ម៉ាត់ យូហួត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម បានវាយប្រពន្ធនិងកូនបណ្តាលឲ្យរបួសជាទម្ងន់ រួចយកកាំបិត ពូថៅដេញកាប់ប្រពន្ធកូនបានគេចរួច។

តាមបញ្ជាព្រះរាជអាជ្ញាឃាត់ខ្លួនថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ នៅវេលាម៉ោង៧និង៤៤នាទីយប់ នៅអធិការនគរបាលស្រុកក្រគរ ដើម្បីរៀបចំសំណុំរឿងនិងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

មតិយោបល់