ព័ត៌មានជាតិ

ម្ចាស់ទៅបត់ជើងតូចមួយភ្លែត ស្រាប់តែក្រឡេកឃើញជនសង្ស័យ ២នាក់ កាច់.កម៉ូតូ ស្រែកផ្អើលឃាត់ខ្លួនបានម្នាក់

ភ្នំពេញៈ ជនសង្ស័យយម្នាក់ក្នុងចណោមបក្ខពួកពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាច់កម៉ូតូមិនបានសម្រេច ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចមាត់ទន្លេតាមបណ្តោយផ្លូវ ព្រះស៊ីសុវត្ថិកែងផ្លូវ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ស្ត្រីជាម្ចាស់ម៉ូតូឈ្មោះ អ៊ុ ស្រី អាយុជាង ៥០ឆ្នាំ ស្នាក់នៅម្តុំទីតាំងកើតហេតុមានស្រុកកំណើតក្នុងខេត្តកណ្តាល។

ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចមិនសម្រេច ម៉ាកឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FP-2668។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ សំ ញ៉ាញ់ ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិសាមគ្គី សង្កាត់ឬស្សកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានទុកម៉ូតូហើយដើរទៅជុះនោម ពេលកំពុងជុះស្រាប់តែក្រឡេកឃើញជនសង្ស័យ ២នាក់ កំពុងធ្វើសមកម្មភាពកាច់.កម៉ូតូ គាត់ក៏លើខោរួចស្រែកថា ចោរៗ ផ្អើលដល់ប្រជាពលរដ្ឋក្បែរនោះ ជួយដេញចាប់ជនសង្ស័យបានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច ឯម្នាក់ទៀតគេចខ្លួនបាត់ស្រមោល។

នៅលើដងខ្លួនជនសង្ស័យ មានវត្ថុតាងមួយចំនួនដូចជា ដែកសោក្សតេសម្រាប់កាច់.កម៉ូតូ១ពូថៅ១ និងឧបករណ៍មួយចំនួនទៀត ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួន ទៅសាកសួរបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក៕

មតិយោបល់