ហេតុអ្វីអំបិល ជួយបង្កើនរសជាតិឆ្ងាញ់ពិសារ?

ចំណេះដឹង៖ គេមិនអាចបរិភោគអំបិលបានតែមួយមុខបានទេ ប៉ុន្តែវាជាសារធាតុផ្សំយ៉ាងសំខាន់នៅក្នុងគ្រឿងផ្សំរបស់មុខម្ហូបមួយ។ ជាក់ស្តែង អំបិលជាសារជាតិបង្កើនរសជាតិចំណីអាហារ គឺជាជួយដាស់កន្ទួលតូចៗលើអណ្តាត ដោយធ្វើយ៉ាងណាឲ្យយើងចាប់យករសជាតិទាំងឡាយនៃអាហារ។ តាមពិតកន្ទួលតូចៗនីមួយៗមានអនុភាពអាចទទួលដឹង ឬចាប់យករសជាតិច្រើនមុខ (ប្រៃ និងផ្អែម. ល្វីង និងជួរ. ប្រៃ, ផ្អែម និងល្វីង…)។

ប៉ុន្តែប្រសិនបើរសជាតិមិនមានបរិមាណគ្រប់គ្រាន់ កន្ទួលតូចៗលើអណ្តាតមិនអាចឲ្យដឹងពីរសជាតិបានទេ។ ហេតុនេះហើយមានអាហារខ្លះ ត្រូវយើងមានអារម្មណ៍ដឹងសាប។ ទោះជាយ៉ាងណាក៏ដោយ កន្ទួលតូចៗនៅលើអណ្តាតអាចទទួលដឹងរសជាតិច្រើនយ៉ាង ឬគ្រប់យ៉ាង ដូចជ ផ្អែម, ជូរ និងល្វីង សូម្បីតែរសជាតិខ្លះមានបរិមាណតិចតួចក៏ដោយ។

ប្រសិនបើរសជាតិមួយក្នុងចំណោមរសជាតិទាំងអស់ដូចជា ស្ករ ត្រូវបានប្រមូលផ្តុំគ្រប់គ្រាន់ សម្រាប់ដាស់តឿនកន្ទួលតូចៗលើអណ្តាត រសជាតិឯទៀត ដូចជាជូរ និងល្វីង ត្រូវបានដឹងរសជាតិដោយការធុំក្លិន។ នៅពេលនោះហើយ ដែលអំបិលចូលកាន់តួនាទី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *