ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសន្តិសុខផ្សារ កម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែក ពីស្រ្តី២នាក់ម្តាយកូន ដើរតាមផ្លូវមិនសម្រេច កាលពីវេលាម៉ោង៤និង១០នាទីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី មុខផ្សារសុិនជូរី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ពេជ្រ ភូមិនុន ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យបុរី១០០ខ្នង ស្នាក់នៅភូមិ គោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
មុនកើតហេតុ ជនសង្ស័យមាន៣នាក់ ជិះម៉ូតូ២គ្រឿង និចមួយគ្រឿងជិះគ្នា២នាក់ និងសេ១២៥មួយគ្រឿងជិះដោយជនសង្ស័យខាងលើ ជិះម៉ូតូពីលិចទៅកើត ដល់ទន្ទឹមនឹងជនរងគ្រោះ ជនសង្ស័យ ជិះម៉ូតូ សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GK-4026 បានធ្វើសកម្មភាព ឆក់យកខ្សែកជនរងគ្រោះ២នាក់ម្តាយកូន ដែលកំពុងដើរថ្មើរជើងមុខផ្សារ សុិនជូរី តែមិនបានសម្រេច ដោយសារជនរងគ្រោះចាប់ក្តោប.កអាវជាប់ ស្រែកចោរៗ ផ្អើលសន្តិសុខ ប៉ូលិស ប្រចាំការក្បែរនោះ ដេញតាមចាប់ជនសង្ស័យ ភ័យពេកក៏បើកម៉ូតូរត់ ទៅដល់កែងផ្លូវហាងរតនៈស្រីម៉ៅ ផ្តួលម៉ូតូប៉ុនប៉ងរត់គេច តែត្រូវសមត្ថកិច្ចតាមទាន់ក្របួចជាប់តែម្តង៕
មតិយោបល់