ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូស្កុពីមួយគ្រឿង បុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យដួលសន្លប់ស្តូកស្តឹងរងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង៣យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់ជិះម៉ូតូបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យដួលសន្លប់ស្តូកស្តឹង រងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយក ទៅសង្រ្គោះនៅមន្ទីរពេទ្យ ទីតាំងត្រង់ចំណុចស្តុបអាំងទឹក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូស្កុពីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CL-0735 ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ បុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យដួលសន្លប់ស្តូកស្តឹង រងរបួសធ្ងន់ ត្រូវដឹក បញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើលតាមនីតិវិធីផ្លូវច្បាប់ ។ ជនរងគ្រោះខាងលើ មិនទាន់​ស្គាល់អត្តសញ្ញាណនូវឡើយ ៕​

មតិយោបល់