ត្បូងឃ្មុំៈ យោងតាមផេក ផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃ បានឲ្យដឹងថា យ៉ាងហោចណាស់ មានមនុស្ស២នាក់ស្លាប់ និងម្នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៨-១៩៩ ភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ករណីនេះកើតឡើង រវាងរថយន្តម៉ាកកាមរីហេីម ពណ៌ស្លែ ពាក់ស្លាកលេខ កំពង់ចាម 2A-0459 និងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 2I-6550 បើកបរដោយឈ្មោះ ស៊ន ស៊ាងហៃ ភេទប្រុស អាយុ៣៧ឆ្នាំជាតិខ្មែរ នៅភូមិជាំសោម ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ បានស្លាប់នៅនឹងកន្លែងកេីតហេតុដោយដាច់ជើងម្ខាងត្រឹមត្រគាក ។
ម៉ូតូខាងលើនេះបានឌុបអ្នករួមដំណើរចំនួន២នាក់ទៀត បណ្តាឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ។
សូមបញ្ជាក់ថា រថយន្តបង្ក ម៉ាកកាមរីហេីម បេីកបរពីកេីត ទៅលិច មកដល់ចំណុចកេីតហេតុបានឡេីងវ៉ាជែងរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក ហើយជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ដែលកំពុងបេីកបរពីលិច មកកេីត ចំពីមុខផ្នែកខាងឆ្វេងពេញទំហឹងតែម្ដង៕
មតិយោបល់