កំពតៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ១រោច ខែ ជេស្ឋ ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០១៨ លោក ពា សារី អនុប្រធានសាខាកាំកុងត្រូលខេត្តកំពត-កែប និង លោក មិន គឹមហេង ប្រធាន ប៉ុស្តិ៍ តន់ហន់ បានសហកាជាមួយមន្ទីរកសិកម្មខេត្តកំពត ដែលដឹកនាំដោយ លោក មេង សន្តិភាព ប្រធានការិយាល័យ បសុពេទ្យ ខេត្តកំពត ចុះទៅ ត្រួតពិនិត្យ និងយកគំរូ កាវបករោមទា ដែលប្រជាពលរដ្ឋនៅស្រុកឈូក ខេត្តកំពត ប្រកបរបរធ្វើទាអោយគេ កាវនោះពួកគាត់ទិញពីវៀតណាមដឹកយកមកលក់អោយ កាវមួយថង់ ៥គ.ក. លាយប្រេងឆា ១លីត្រ ដាក់រង្ងាស់ដល់ឡើងរាវដូចទឹក ទើបពួកគាត់យកទាបោចរួច សល់រោមតូចៗជ្រលក់ក្នុងឆ្នាំងកាវរួចលើកដាក់ត្រាំក្នុងទឹករួចលើកឡើងបក ។
ប្រជាពលរដ្ឋមានក្តីបារម្មណ៍ខ្លាចប៉ះពាល់សុខភាព ទើបមន្ទីកសិកម្មខេត្ត សូមការសហការជាមួយ៕
មតិយោបល់