ព័ត៌មានជាតិ

ស្ថានភាពផ្លូវជាតិលេខ៧៦Aចំណុចនេះត្រូវបានបាក់ស្រុត…

មណ្ឌលគិរី:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានឲ្យដឹងថា សូមគោរពជូនសាធារណ:ជន ជាពិសេស ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលធ្វើដំណើរលើដងផ្លូវជាតិ (លេខ ៧៦.A)ពី ខេត្តមណ្ឌលគិរី ទៅទីក្រុងភ្នំពេញ ឬ ពី ទីក្រុងភ្នំពេញ ទៅ ខេត្តមណ្ឌលគិរី សូមបើកបរផ្លូវវៀង ទៅតាមខេត្តក្រចេះ និង ខេត្តរតន:គិរី វិញបាទ! ដោយសារនៅ ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយផ្លូវនៅចំណុចនេះបាន បាក់ស្រុតចុះ ប្រវែងបណ្ដោយ ប្រមាណជាជាង១០ម៉ែត្រ ដូច្នេះសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្ដី អ្នកធ្វើដំណើរតាម រថយន្តក្ដី ទោចក្រយានយន្តក្ដី សូមផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន ដោយក្ដីគោរព ។

មតិយោបល់