ព័ត៌មានជាតិ

ព្រឹកនេះនាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឡាវ

ភ្នំពេញៈ នៅព្រឹកទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមប្រជុំកំពូលអាស៊ាន និងការប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកញ្ញានេះ។

ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសមាជិក សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះបានប្តេជ្ញាថានឹងខិតខំចូលរួមចំណែកដើម្បី ភាពជោគជ័យនៃគ្រួសារអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើ Facebook នៅព្រឹកម្សិលមិញថា «កម្ពុជាក្នុងឋានៈជាសមាជិកប្រកបដោយការទទួលខុសត្រូវ នឹងខិតខំចូលរួមចំណែក ដើម្បីជោគជ័យនៃគ្រួសារអាស៊ាន អាស៊ានបូក៣ អាស៊ាន បូក១ និងអាស៊ីបូពា៍»

កិច្ចប្រជុំកំពូលអាស៊ាន និងការប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត នៅប្រទេសឡាវនាពេលនេះ រយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៦ ដល់ ថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ ២០១៦៕

ហ៊ុន សែន ទៅឡាវ (1)ហ៊ុន សែន ទៅឡាវ (2)ជួនដំណើរសម្ដេច (1)ជួនដំណើរសម្ដេច (2)សម្ដេច ហ៊ុន សែន (1)សម្ដេច ហ៊ុន សែន (2)សម្ដេច ហ៊ុន សែន (3)សម្ដេច ហ៊ុន សែន (4)សម្ដេច ហ៊ុន សែន (5)

មតិយោបល់