ព័ត៌មានជាតិ

មិនដឹងជាលឿនកម្រិតណាទេ! រថយន្តកាមរីឆ្លាម ពន្លះទ្រូងផ្លូវ ដួលអស់២កង់!

ភ្នំពេញ: រថយន្តកាមរីឆ្លាម ពណ៌សមួយគ្រឿង បើកក្នុងល្បឿនលឿនរេចង្កូតមកបុកទ្រូងផ្លូវដួលអស់២កង់ រថយន្តឡើងលើទ្រូងផ្លូវ​ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ (ទល់មុខស្ថានទូតថៃ) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តកាមរីឆ្លាម ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AC-8853 ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនពេក ជ្រុលចង្កូតទៅបុកឡើងលើទ្រូងផ្លូវ បណ្តាលឲ្យដួលរលំទ្រូងផ្លូវអស់២កង់ រថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ បែកកង់ខាងក្រោយតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់