សឹង្ហបុរី: រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងពិចារណាបង្កើនការល្បាតកងទ័ពជើងទឹកខ្លួន នៅសមុទ្រចិនខាងត្បូង ដើម្បីប្រឆាំងនឹងសកម្មភាពពង្រឹងការធ្វើសមយុទ្ធយោធារបស់ចិន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។
មន្ទីរបញ្ចកោណ បានទាមទារសេរីភាព ដើម្បីធ្វើប្រតិបត្តិការកងទ័ពជើងទឹកពួកគេ ក្បែរទីតាំងដំឡើងយោធារបស់ក្រុងប៉េកាំង នៅលើតំបន់ជម្លោះថ្មប៉ប្រះទឹក ដែលក្រុមមន្រ្តីអាមេរិក និងអ្នកការទូតនៅលោកខាងលិច រួមទាំងអាស៊ី នឹងពិភាក្សាអំពីបញ្ហានេះ។
យ៉ាងណាមិញពាក់ព័ន្ធនឹងការទាមទារនេះ ក្រុមមន្រ្តីអាមេរិក បានបដិសេធមិនអត្ថាធិប្បាយទ្បើយថាតើពួកគេ នឹងធ្វើសម្រេចចិត្តយ៉ាងណានោះ។
ការផ្លាស់ប្តូរនេះ អាចពាក់ព័ន្ធនឹងចំនួននាវា ឬប្រតិបត្តិការ ដើម្បីឃ្លាំមើលយ៉ាងជិតស្និទ្ធទៅលើការដំទ្បើងគ្រឿងបរិក្ខារ នៅក្នុងតំបន់ជម្លោះ រួមបញ្ចូលទាំងឧបករណ៍រំខានដល់អេឡិចត្រូនិច និងរ៉ាដាយោធាកម្រិតខ្ពស់របស់ចិន៕
មតិយោបល់