ភ្នំពេញៈ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អាជ្ញាធរខេត្តរតនគិរី បានរៀបចំពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបអនុស្សាវរីយ៍លើកទី៦៣ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៦) ស្ថិតនៅបរិវេណស្តូបអនុស្សាវរីយ៍។
ក្នុងពិធីនោះ ដោយមានការអញ្ជើញជាអធិបតីភាព លោក មួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្ត លោក គិត ទ្រី អភិបាលខេត្តស្តីទី និងមានការអញ្ជើញចួលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ សិស្សានុសិស្ស យុវជន សសយក កាកបាទក្រហម និងយុវជនកាយរឹទ្ធខេត្ត រួមជាមួយប្រជាពលរដ្ឋជាច្រើនរយនាក់ទៀត។
សូមរំលឹកថា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ជាខួប៦៣ឆ្នាំហើយ (៩វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៦) ដែលប្រជាជាតិ កម្ពុជាទាំងមូលរំដោះខ្លួនបានទាំងស្រុង ចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ច ដឹកនាំ ដ៏ក្លៀវក្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ៕
មតិយោបល់