ព័ត៌មានជាតិ

តូបចំនួន៨នៅក្នុងផ្សារតាសេក ត្រូវក្លាយជាចំណីរអគ្គិភ័យ

ភ្នំពេញ: អគ្គិភ័យមួយបានលេបត្របាក់តូបអ្នកលក់ដូរមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៩ ក្នុងផ្សារតាសេក ភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ឆាបឆេះចំនួន៨តូប អស់សម្ភារ: របស់របរមួយចំនួនធំ ត្រូវបានកម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋ រថយន្តពន្លត់អគ្គីភ័យ ទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង អស់រយ:ពេល៣ម៉ោងទើបភ្លើងរលត់ទៅវិញ ។

តាមពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ឃើញមានផ្សែងហុយចេញពីតូបលក់ឥវ៉ាន់ចាប់ហ៊ួយ ទើបបង្កចេញជាអណ្តាតភ្លើងឆាបឆេះរាលដាលពីតូបមួយទៅតូបមួយទៀត ក្នុងផ្សារតាសេក បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង ទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ឲ្យភ្លើងរលត់ទៅវិញ នៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី០៧ ខែមិនា តូបចំនួន៨ត្រូវបានក្លាយជាចំណីអគ្គី សម្ភារ: របស់របរ ជាច្រើន ត្រូវបានភ្លើងឆេះអស់ ដោយសារទុស្សេចរន្តភ្លើង តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ៕

មតិយោបល់