ព័ត៌មានជាតិ

ផ្អើលទាំងយប់! ម្តាយយំទាល់តែសន្លប់ ក្រោយប្រទះឃើញកូនស្រីដេកស្លាប់ក្នុងបន្ទប់ជួល..

ភ្នំពេញៈ ស្ត្រីក្រីក្រម្នាក់ បានគាំងបេះដូងស្លាប់ចោលម្តាយ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤ ល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅខាងក្រោយក្រុមហ៊ុនអុឹង រិទ្ធី គ្រប់ ស្ថិតក្នុងភូមិសន្សំកុសលទី១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ លីនី សាបេត ហៅ (និច) ភេទស្រី ជនជាតិខ្មែរ មានអាយុ៣៧ឆ្នាំ មុខរបរ ធ្វើការនៅហាងផឹកសុី មួយកន្លែង មានប្តី ហេងស៊ូយ ជួនមក ជួនអត់ ស្នាក់នៅបន្ទប់ជួល លេខC ០៦ ផ្លូវលេខ ៨BT ភូមិ សន្សំកុសលទី១ សង្កាត់បឹងទំពន់ទី១។ ជនរងគ្រោះមកជួលបន្ទប់រស់នៅរយៈពេល៦ឆ្នាំទៅហើយ។
ម្តាយមានឈ្មោះអ៊ុន សារ៉ន រស់នៅម្តុំផ្សារដេប៉ូ។

តាមសម្តីអ្នកនៅជិតបន្ទប់របស់ជនរងគ្រោះបាន ប្រាប់Post Newsថា ជនរងគ្រោះ(សព) បានដេកតាងពីយប់ថ្ងៃទី២មកម៉្លេះ រហូតដល់ម៉ោង៩ព្រឹក រូបគាត់បានហៅជនរងគ្រោះហូបបាយតែមិនឆ្លើយ រូបគាត់ស្មានតែដេកលក់ក៏ដើរទៅបន្ទប់វិញ រហូតដល់ម៉ោង១១ថ្ងៃត្រង់ គាត់ក៏មកហៅម្តងទៀត និងគោះទ្វារហៅនិចៗងោកឡើងហូបបាយជាមួយខ្ញុំ ក៏មិនឆ្លើយហើយគាត់ក៏ដើរទៅបន្ទប់វិញក៏ហូបបាយ សម្រាកដល់ម៉ោង៤ល្ងាចរូបគាត់សង្ស័យក៏ហៅអ្នកជិតខាងព្រមទាំងម្ចាស់ផ្ទះមកគាស់ទ្វារមើលឃើញដេកស្លាប់បាត់ទៅហើយ។ សង្ស័យ ជនរងគ្រោះមានជំងឺគាងបេះដូង ពីព្រោះធ្លាប់វះកាត់បេះដូង២ដងមកហើយ តែងតែលេបថ្នាំជាប្រចាំ។ ចំណែកប្តីហេងស៊យទើបតែទៅវិញបានតែ២ថ្ងៃប៉ុណ្ណោះ។ ហើយអ្នកជិតក៏ផ្តល់ព័ត៌មានឲ្យសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ និងទាក់ទងសមត្ថកិច្ចជំនាញឲ្យមកធ្វើកោសល្យវិច័យ និងទាក់ទងតេហៅម្តាយក៏មកដល់ឃើញកូនដេក ស្លាប់ទាំងពាក់រ៉ូបបែបនេះ គាត់រន្ធត់ពេកបណ្តាលឲ្យសន្លប់ត្រូវបាបអ្នកជិតខាងបីមកខាងក្រៅដើម្បីរឹតប្រេងកាឡាទើបដឹងខ្លួនវិញ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច័យ និងបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺគាងបេះដូងពិត ប្រាកដមែន និងបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមពៃណី នៅវត្តទឹកថ្លា៕

https://youtu.be/Wtj_v04uByY

មតិយោបល់