ភ្នំពេញៈ ស្ត្រីម្នាក់មានវិបត្តិក្នុងគ្រួសារ ដាច់ចិត្តបីកូនតូចទើបតែអាយុបាន២ខែតែប៉ុណ្ណោះ មកលោតទឹកពីលើស្ពានជ្រោយចង្វារថ្មី តែមិនបានសម្រេចត្រូវប្រជាពរដ្ឋឃើញទាន់ឃាត់ ក៏នាំមកគល់ស្ពានត្រើយខាងលិចប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះ បង្កឲ្យមានកាភ្ញាក់ផ្អើលកាលវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ស្ត្រីដែលប៉ុនប៉ងសម្លាប់ខ្លួនមានឈ្មោះ ខេង ណាវី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលម្ដុំរោងកុនលុច្ស ក្នុងខណ្ឌដូនពេញ មានស្រុកកំនើតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ជាកូនកំព្រាឪពុកម្តាយ។ចំណែកប្ដីជាជនជាតិបរទេសមិនត្រូវស្គាល់អត្តសញ្ញាណ នោះទេ។
តាមការរៀបរាប់ពីស្ត្រីរងគ្រោះទាំងទឹកភ្នែកហូររហាមថា មុនឈានទៅដល់លោតទឹកសម្លាប់ខ្លួនដោយពិបាកក្នុងចិត្តពេក ព្រោះប្ដីដែលរួមរស់ជាមួយគ្នាអស់រយៈកាលប្រាំបីឆ្នាំមកហើយ ដោយមួយរយៈនេះគាត់ដើរមិនសូវចូលផ្ទះ ដោយមានស្រីនៅខាងក្រៅ។ ចំណែកលុយចាយវិញគាត់មិនដែលឲ្យគ្រប់គ្រាន់ទេជួនកាលដាច់បាយក៏មានដោយពិបាកចិត្តគិតអ្វីលែងចេញទើបដាច់ចិត្តមកលោតទឹកសម្លាប់ខ្លួនតែដោយសារបានបងប្អូនប្រជាពលរដ្ឋឃើញដែលធ្វើដំណើរឃើញទាន់បានចាប់ហើយនិយាយលួងលោមកុំឲ្យគិតខ្លីទើបខ្ញុំតាមគាត់ដើរត្រឡប់មកក្រោយវិញក៏បានអង្គុយនៅការ៉ាស់សាំងតេលាតែដោយហូរទឹកភ្នែកទាំងមិនដឹងខ្លួន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ក៏បាននិយាយលួងលោមរយៈពេលយូរទើបព្រមទៅជាមួយសមត្ថកិច្ចត្រឡប់ទៅផ្ទះជួលវិញ៕
មតិយោបល់