ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល ពោរពេញទៅដោយប្រជាប្រិយភាព Neymar បានវិលចូលទីលានវិញ លើកដំបូងក្នុងការប្រកួតមិត្តភាពជាមួយក្រូអាតយប់មិញនេះ ដោយអាចរកបានគ្រាប់បាល់ ១គ្រាប់ ក្នុងកាបង្ហាញខ្លួនលើកដំបូងនេះ។
ជាក់ស្តែងណាស់ ថ្វីបើរបួសជាច្រើនខែ និងខកខានចូលទីលានយូរគ្រាន់ក្តី តែខ្សែប្រយុទ្ធតម្លៃខ្លួនថ្លៃ Neymar នៅតែធ្វើបានយ៉ាងល្អ ដោយអាចរកគ្រាប់បាល់បានជាថ្មីម្តងទៀត ឲ្យក្រុមជម្រើសជាតិប្រេស៊ីល ក្នុងការយកឈ្នះលើក្រុមក្រូអាត ២-០ ។ Neymar បានប្តូរចូល នៅតង់ទី២ ដោយរូបគេ រកបានគ្រាប់បាល់ នៅនាទីទី៦៩ ខណៈគ្រាប់បាល់ទី២ រកបានដោយការស៊ុតរបស់កីឡាករ Roberto Firmino នៅនាទី៩០ ។
ដូច្នេះហើយ ខ្សែប្រយុទ្ធអន្តរាតិប្រេស៊ីល របស់ក្រុម Paris Saint Germain នៅតែមានថ្វីជើងល្អដដែល បើទោះបីជារងរបួសជាច្រើនខែហើយក្តី តែសមត្ថភាពរបស់កីឡាកររូបនេះ នៅតែល្អ និងមុតស្រួចដដែល។
https://www.youtube.com/watch?v=PuD4nFN91WM
មតិយោបល់