កោះកុងៈ មានករណីអំពើហិង្សាក្នុងគ្រូសារមួយបានកើតឡើង ដោយជនសង្ស័យជាប្តី ប្រើអំពើហិង្សាវាយទៅលើប្រពន្ធបណ្តាលឲ្យរបួស ក្រោយពីត្រឡប់មកពីនេសាទត្រីនៅកណ្តាលសមុទ្រវិញ ឃើញប្រពន្ធកំពុងផិតក្បត់ ដេករួមរ័ក្សជាមួយប្អូនប្រុសបង្កើតរបស់ខ្លួន។ ចំណែកប្អូនប្រុសបានស្ទុះលោតចេញតាមបង្អួច រត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ជនសង្ស័យជាប្តីមានឈ្មោះ ម្បេត សំឡឺង អាយុ២១ឆ្នាំ មុខរបរជាអ្នកនេសាទ។ រីឯជនរងគ្រោះជាប្រពន្ធមានអាយុ១៩ឆ្នាំ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមផ្លូវច្បាប់៕
មតិយោបល់