ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៦ និង ១០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ ត្រង់ចំណុចមុខបន្ទប់ជួលលេខ ៤ ផ្លូវបេតុង ស្ថិតភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ស៊ុ បញ្ញា ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅក្នុងហាងខារ៉ាអូរខេ ពិភពKTV ផ្លូវ២០០៤ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ផន សីហា ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង រស់នៅភូមិ/ឃុំខាងលើ។

វត្ថុតាងដកហូតបាន៖
-កូនសោចាក់ម៉ូតូ ៤
-កូនសោបន្ទប់ជួល ២
-ម៉ូតូម៉ាកគប់ជ្រុង ១គ្រឿង ពណ៌បៃតង សេរីចាស់ ពាក់ស្លាក់លេខ ព្រៃវែង 1C-1639 (របស់ជនរងគ្រោះ)។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់