ទីក្រុង Jerusalem ( 28/07/13 ) : កាលពីថ្ងៃអាទិត្យម្សិលមិញនេះគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលអ៊ីស្រាអ៊ែលបានធ្វើសេចក្តីសម្រេចលើដោះលែងអ្នកទោសជនជាតិប៉ាលីស្ទីន 104 នាក់ដែលត្រូវបានគេជឿជាក់ថាអាចជួយជំរុញនូវការលទ្ធភាពក្នុងការចចារគ្នាស្វែងរកសន្តិភាពដែលប្រព្រឹត្តទៅនៅថ្ងៃច័ន្ទនេះហើយ។
គណៈរដ្ឋមន្ត្រីបានធ្វើការសម្រេចចិត្តក្រោមការបោះឆ្នោតជារួមរវាងរដ្ឋមន្ត្រីទាំងអស់ដែលសំឡេងគាំទ្រទទួលបាន 13 សំឡេងមិនគាំទ្រ 7 សំឡេងនិង 3 សំឡេងទៀត អនុបវាទ។អ្នកទោស 104 នាក់ដែលត្រូវបានអ៊ីស្រាអ៊ែលចាប់ឃុំខ្លួនតាំងពីមុនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមានឈ្មោះថា Oslo Accords ក្នុងឆ្នាំ 1993 ដែលកិច្ចព្រមព្រៀងនេះជាការខិតខំប្រឹងប្រែងមួយរបស់ភាគីប៉ាលីស្ទីនក្នុងការជំរុញការចចារទ្វេរភាគីជាមួយអ៊ីស្រាអ៊ែលក្នុងដំណោះស្រាយសន្តិភាពរវាងប្រទេសជិតខាងទាំងពីរនេះ។
គួរបញ្ជាក់ផងដែរថាការដោះលែងនឹងត្រូវធ្វើឡើងជាដំណាក់កាលៗហើយវាត្រូវបែងចែកជាប្រាំមួយប្រាំពីរដំណាក់កាលដែលដំណាក់កាលទីមួយនឹងត្រូវធ្វើឡើងនាដើមខែសីហានេះហើយ។ការជួបចចារគ្នាសាជាថ្មីនៅព្រឹកថ្ងៃច័ន្ទនេះនឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីរបស់សហរដ្ឋអាមេរិក៕
https://i1272.photobucket.com/albums/y389/domneng/Decore/photo_1375013872838-1-0_zps2568cd08.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/US-Secretary-of-State-Joh-005_zps9b40a2cc.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/bibi072813_zps18e46872.jpg
មតិយោបល់