ព័ត៌មានជាតិ

បុរសម្នាក់ មានជំងឺសសៃប្រសាទ លង់ទឹកស្លាប់យ៉ាងរន្ធត់!

កំពង់ស្ពឺ: នៅវេលាម៉ោង១០ ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋរាយការណ៍ថា មានមនុស្សលង់ទឹកស្លាប់ នៅចំណុចភូមិត្រពាំងពោធិ៍ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សពជនរងគ្រោះមានឈ្មោះ ម៉ុន ម៉ាច ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងក្អែក ឃុំវាលពង់។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុបណ្តាលឲ្យជនរងគ្រោះស្លាប់ គឺកើតឡើង ខណ:ដែលជនរងគ្រោះទៅដកព្រលិតនៅក្នុងស្រះខាងត្បូងភូមិត្រពាំងពោធិ៍ ចម្ងាយ១០០ម៉ែត្រ។

ក្នុងនោះដែរ បើតាមការបញ្ជាក់របស់ក្រុមគ្រួសារជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះមានជំងឺសសៃប្រសាទ។ បច្ចុប្បន្នសាកសពខាងលើត្រូវបានប្រគល់ជូនសាច់ញាតិឈ្មោះ ម៉ុន សាម៉េត ភេទស្រី អាយុ៥៣ឆ្នាំ នៅភូមិត្រពាំងក្អែក ឃុំវាលពង់ ធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់