ព័ត៌មានជាតិ

រន្ធត់ណាស់! បុរសម្នាក់យកកាំបិតចាក់ខ្លួនឯងជាច្រើនកាំបិត រហូតទល់តែដាច់ស្លាប់..

កំពង់ចាម: តាមសមត្ថកិច្ច បានឲ្យដឹងថា មានករណីបុរសម្នាក់ បានយកកាំបិតចាក់ខ្លួនឯងជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង ដែលហេតុការណ៍នេះ កើតទ្បើងកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ជនរងគ្រោះឈ្មោះ ណន ប៊ុនណា ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ។

ប្រភពពីម្ដាយជនរងគ្រោះ បានឲ្យដឹងថា កូនគាត់មានជំងឺសរសៃប្រសាទជាយូរមកហើយ ដោយព្យាបាលដែរ តែហាក់មិនធូរស្រាលសោះ ទើបនៅថ្ងៃកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែបានយកកាំបិតចាក់ខ្លួនឯងជាច្រើនកាំបិត បណ្ដាលឲ្យដាច់ខ្យល់ស្លាប់តែម្ដង។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែង ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យរួច ក៏ប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់