ភ្នំពេញៈ កាលពីព្រលប់ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៨ នៅ វេលាម៉ោង៧និង១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីកាន់កាប់អាវុធគ្មានការអនុញ្ញាតិ(ដែកជំពុះទង់) ដែលទីតាំងនៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ សៀម សីហា ហៅជ្រូក ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សម្ភារៈដែលសម្ថិតកិច្ចដកហូតមាន ដែកជំពុះទង់១ដើម។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានធ្វើការល្បាតក្នុងភូមិសាស្រ្តរួចមកក៏ទទួលបានព័ត៌មានថានៅចំណុចកន្លែងកើតហេតុខាងលើមានជនសង្ស័យ ម្នាក់កំពុងធ្វើការអុកឡុកក្នុងមូលដ្ឋាន ភ្លាមនោះសមត្ថកិច្ចទៅដល់ក៏ឃាត់នាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរតែម្តង។ក្រោយពីធ្វើការឃាត់ខ្លួន បច្ចុប្បន្នជនសង្ស័យកំពុងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់