Post News Media ព័ត៌មានជាតិ មានអ្នកបាត់បង...

មានអ្នកបាត់បងប្អូនទេ? បុរសម្នាក់ជិះម៉ូតូសណ្ដោងរ៉ឺម៉ក ក្រឡាប់ធ្លាក់ផ្លូវស្លាប់ នៅស្រុកខ្សាច់កណ្តាល!

កណ្ដាល: កាលពីវេលាម៉ោង២និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានបុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉ក ក្រឡាប់ធ្លាក់ផ្លូវបណ្តាលឲ្យស្លាប់នៅនឹងកន្លែង នៅក្នុងភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តណ្ដាល។

ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ បើកម៉ូតូWAVE សេ១២៥ ពណ៌ក្រហម គ្មានស្លាកលេខ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចកំពុងស្វែងរកក្រុមគ្រួសារមកទទួលដើម្បីធ្វើបុណ្យតាមប្រពៃណី៕