ព័ត៌មានជាតិ

រថយន្តក្រុង២៤កៅអី ពន្លះជាមួយម៉ូតូវ៉េវ ស្លាប់ម្នាក់ របួសម្នាក់នៅផ្លូវជាតិលេខ៦

កំពង់ចាម: នៅវេលាម៉ោង២និង៣៥នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ចំណុចមុខហាងហេង ហេង១៦៨ ខាងជើងភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង រថយន្តក្រុង២៤កៅអី និងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរបួស។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះកើតឡើងដោយរថយន្តក្រុង២៤កៅអី១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកដោះគោ ពាក់ស្លាកលេខ ភ្នំពេញ 3D-3444 បើកបរពីជើងទៅត្បូង លុះដល់ចំណុចខាងលើ រថយន្តបានប៉ះទង្គិចជាមួយម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1BU-1476 បើកបរដោយឈ្មោះ សំ ប៉ម ភេទប្រុស អាយុ៣២ឆ្នាំ ដែលមានទីលំនៅភូមិត្រពាំងច្រនៀង ឃំុជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានទិសដៅពីជើងទៅត្បូងស្របទិសគ្នា បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរបួស ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

មតិយោបល់