Post News Media ព័ត៌មានជាតិ ម៉ូតូរ៉ឺម៉កដឹ...

ម៉ូតូរ៉ឺម៉កដឹកការ៉ូបោះពួយលឿន​​ ទៅបុករថយន្តម៉ាកCRV ខូចខាតយ៉ាងដំណំ!

​ភ្នំពេញ: យុវជនម្នាក់បានបោះពួយម៉ូតូរ៉ឺម៉កដឹកការ៉ូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្នលុះមកដល់ ចំណុច ផ្លូវបំបែកជា៤ ក៏បានជ្រុលទៅបុកនឹងរថយន្តម៉ាកCRV មួយគ្រឿងទៀតដែលបើកឆ្លងផ្លូវខាងមុខ បណ្តាលឲ្យកំពិតផ្នែក ខាងក្រោយរងការខូចខាតយ៉ាងដំណំ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ទី០៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ ១១៣ កែងនិងផ្លូវ៣៩០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកCRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2A-6669 មួយគ្រឿងដែលបើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅពីលិចទៅកើត ក្នុងបំណងឆ្លងផ្លូវលេខ១១៣នោះ។ លុះមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែមានម៉ូតូរ៉ឺម៉កដឹកការ៉ូមួយគ្រឿង ដែលបើក បរដោយយុវជនម្នាក់ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនក៏បានទៅបុករថយន្តម៉ាកCRV ចំផ្នែកខាងក្រោយបណ្តាលឲ្យកំពិតនិងរងការខូចខាតយ៉ាងដំណំតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុខាងលើ ដោយឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលដោះស្រាយគ្នាភ្លាមៗដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ដោយភាគីខាងម៉ូតូរ៉ឺម៉ក ដឹកការ៉ូព្រមយករថយន្តម៉ាកCRV ទៅធ្វើការជួសជុលឲ្យផងដែរ៕