ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ម្នាក់ លួចគាស់កញ្ចក់រថយន្តស៊េរីទំនើបឡិចស៊ីស៥៧០ ជាប់ខ្នោះបានសម្រេច!

ភ្នំពេញ: ជនសង្ស័យ២នាក់ ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមកធ្វើសកម្មភាពលួចគាស់កញ្ចក់រថយន្តឡិចស៊ីស៥៧០ តែត្រូវសន្តិសុខឃើញដេញឃាត់ខ្លួនបានម្នាក់ឲ្យសមត្ថកិច្ចយកទៅប៉ុស្តិ៍។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៥៣ សង្កាត់ផ្សាថ្មីទី៣ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ (នៅមុខផ្សារថ្មី) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស២នាក់ ជាជនសង្ស័យជិះម៉ូតូម៉ាកឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខ ប៉ៃលិន 1A-6227 ជិះឆ្វេលប្រហែលជា២ជុំ ស្រាប់តែឈប់ម៉ូតូហើយម្នាក់ទៀតចុះមកធ្វើសកម្មភាពគាស់កញ្ចក់រថយន្តឡិចស៊ីស៥៧០ដែរចតនៅចញ្ចើមផ្លូវបានសម្រេចហើយតែត្រូវបានសន្តិសុខយាមនៅគោលដៅនោះឃើញទាន់ក៏រត់ដេញចាប់បានម្នាក់ៗទៀតរត់គេចខ្លួនបាត់ស្រមោលឈឹង ។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋក៏បានស្វាគមន៍ហើយបានហៅសមត្ថកិច្ចឲ្យមកយកម៉ូតូនិងជនសង្ស័យម្នាក់ទៅប៉ុស្តិ៍នគរបាលផ្សាថ្មីទី៣ដើម្បីរង់ចាំម្ចាស់រថយន្តទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការទៅតាមនិតិវិធីច្បាប់ ៕

//www.youtube.com/watch?v=ecRu_KMFpXw

មតិយោបល់