សៀមរាបៈ តាមសមត្ថកិច្ច បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ កាលពីវេលាម៉ោង ៥ និង១០ នាទីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិព្រៃលាន ឃុំពពេល ស្រុកសូទ្រនិគម។
រថយន្តបង្ក ម៉ាកធុនត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខ 2AJ-8016 បានបុកម៉ូតូធន់សេ ១២៥ ពណ៌ខ្មៅ ស៊េរី២០០៥ ពាក់ស្លាកលេខ 1J5154 បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ ដោយតាកុងបានរត់គេចខ្លួនបាត់។
ជនរងគ្រោះទី១ ឈ្មោះស្រី ណាក់ ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិរហាល ឃុំតាសៀម ស្រុកស្វាតលើ ជាអ្នកបើកម៉ូតូ (ស្លាប់) និងទី២ ឈ្មោះ ឆ លីន ភេទស្រី អាយុ ១៦ ឆ្នាំរស់នៅភូមិជប់ ឃុំស្វាយលើ ស្រុកស្វាយលើ(របួសធ្ងន់)។
ក្រោយកើតហេតុសមត្ថកិច្ច បានយកវត្ថុតាងទៅរក្សាទុក នៅប៉ុស្តិ៍នគរបាន ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងអ្នករបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕
មតិយោបល់