កាលពីថ្ងៃអាទិត្យ កន្លងទៅក្នុងជំនួបសប្តាហ៍ទី៨ នៃក្របខណ្ឌបាល់ទាត់លំដាប់ទី១ កម្ពុជា រដូវកាល ២០១៨ ក្រុមបាល់ទាត់ក្រសួងការពារជាតិ ហៅកាត់ទ័ព បានយកឈ្នះម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២ទល់១ ខណៈការប្រកួតក៏មានបានប៉ះទង្គិចគ្នាផងដែរ។
ហេតុការណ៍នេះកើតឡើងដោយសារតែ កីឡាករ នុប តុលា របស់ម្ចាស់ផ្ទះបានព្យាយាមឈូសយកបាល់ពីជើងកីឡាករ SONG CHIHOON របស់ទ័ព ដែលការប្រឹងប្រែងនោះ បែរជាចំជើងកីឡាករកូរ៉េខាងត្បូងទៅវិញ ធ្វើរូបនោះខឹង នឹងជ្រលរ ដៃរកវាយ (តែមិនវាយទេ) ហើយកីឡាករ សឿយ វិសាល ក៏បានមកជួយមិត្តរួមក្រុម ខណៈដែលជំលួសកាន់តែខ្លាំង ឈានដល់ការប្រតាយប្រតប់គ្នា រហូតដល់កីឡាករ Yudai Ogawa មានរបួសបែបនេះ។
បើតាមការបង្ហោះរបស់ គ្រូបង្វឹកទ័ពផ្ទាល់លោក ភា សុភ័ក្រ្តា ថា “លទ្ឋផលក្រោយការពិនិត្យ Yudai បែកក្រដាសត្រចៀកធ្ងន់គួរសម ត្រូវសំរាកតាមដាន និងព្យាបាល១ខែ” ។ ចំពោះសហព័ន្ធបាល់ទាត់កម្ពុជាក៏កំពុងតាមដានហេតុការណ៍ខាងលើផងដែរ៕
https://www.youtube.com/watch?v=echoJQSnZwU
មតិយោបល់