ព័ត៌មានជាតិ

ជិះម៉ូតូបណ្ដើរចុចទូរស័ព្ទបណ្ដើរ ទៅបុកខឿនចិញ្ចើមផ្លូវ សន្លប់ស្ដូកស្ដឹង​ បាក់ដៃឆ្វេង២កំណាត់

ភ្នំពេញៈ បុរស​ម្នាក់​ខ្វះការប្រុងប្រយ័ត្ន ខណៈកំពុងបើកម៉ូតូ តែឆ្លៀតដកទូរស័ព្ទយកមកចុច ទាំងមិនបានមើលទៅមុខ ក៏ជ្រុល​ចង្កូត​ទៅ​បុក​ខឿនចិញ្ចើមផ្លូវ ជិតភូមិគ្រឹះសម្ដេចនាយករដ្ឋមន្ត្រី បណ្តាល​ឲ្យ​បាន​បាក់ដៃឆ្វេង ២កំណាត់ សន្លប់ស្ដូកស្ដឹង​ ត្រូវប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ នាំគ្នាចុះមកជួយសង្គ្រោះបឋមសិន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពី​វេលា​ម៉ោង​ ១២ និង​១០​នាទី​រំលងអធ្រាត្រ​ឈានចូលថ្ងៃទី​៥ ខែមិថុនា​ ឆ្នាំ​២០១៨ ត្រង់ចំណុចជិតរង្វង់មូលវិមានឯករាជ្យ ក្បែរភូមិគ្រឹះសម្ដេចនាយករដ្ឋមន្ត្រី ផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេ​បានឃើញ​បុរស​មិនស្គាល់អត្តសញ្ញាណ​ខាងលើ​ បាន​ជិះ​ម៉ូតូ​ម៉ាក​​ PCX ពណ៌ស ពាក់​ស្លាក​លេខភ្នំពេញ 1CF-4949 ធ្វើ​ដំណើរ​​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​គួរសម លុះ​មក​ដល់​ចំណុច​កើតហេតុ ខណៈកំពុងបើកម៉ូតូ នៅឆ្លៀតដកទូរស័ព្ទយកមកចុច ទាំងមិនបានមើលទៅមុខ ទើបជ្រុល​ចង្កូត​ទៅ​បុក​ឃឿនចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​ម៉ូតូ​ររង​ការ​ខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ​។

ក្រោយ​ពេ​កើតហេតុកងកម្លាំងសមត្ថិច្ច ដែលប្រចាំការនៅគោលដៅ ជិតកន្លែងកើតហេតុ បានជួយលើកម៉ូតូ​របស់​ជន​រង​គ្រោះ​ឡើង ហើយដោយសារតែមានសាច់ញាតិជនរងគ្រោះ បានមកដល់ ទើបសមត្ថកិច្ចអនុញ្ញាតឲ្យសាច់ញាតិ ជិះម៉ូតូដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យជាមួយគ្នាតែម្ដង៕

មតិយោបល់