ព័ត៌មានជាតិ

ខេត្តបន្ទាមានជ័យ ៖​ ផ្ទះប្រជាពលរដ្ឋចំនួន០៦ខ្នង រងការខូចខាតនិងកុមារាម្នាក់អាយុ០៥ឆ្នាំ បានស្លាប់ ដោយសារខ្យល់កន្ត្រាក់

ខេត្តបន្ទាមានជ័យ ៖ យ៉ាងហោចណាស់ក៏មានកុមារាម្នាក់អាយុ០៥ឆ្នាំបានស្លាប់ដោយផ្ទះបាក់សង្កត់និងផ្ទះចំនួន០៦ខ្នងបានរងការខូចខាតធ្ងន់ ស្រាល ដោយគ្រោះធម្មជាតិខ្សល់កន្ត្រាក់ ។ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង០៧យប់ថ្ងៃទី១២ខែមេសា ឆ្នាំ២០២១ នៅភូមិបល្ល័ង្គជ្រៃ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលរដ្ឋបាលឃុំសឿ បានឲ្យដឹងថា៖នៅក្នុងហេតុការណ៍គ្រោះធម្មជាតិខ្សល់ កន្ត្រាក់នេះ វេលាម៉ោង០៧យប់ថ្ងៃទី១២ខែមេសា ឆ្នាំ២០២១ នៅភូមិបល្ល័ង្គជ្រៃ ឃុំសឿ ស្រុកមង្គលបូរី មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយនឹងខ្សល់កន្ត្រាក់បានបក់បោកយ៉ាងខ្លាំង បណ្តាលឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន០៦ខ្នង ក្នុងនោះ០៣ខ្នងខូចខាតធ្ងន់ ខូចម៉ូតូចំនួន០២គ្រឿងធ្ងន់និង០៣ខ្នងខូចខាតស្រាល ។ជាមួយគ្នានោះដែរ បណ្តាលឲ្យកុមារាម្នាក់ឈ្មោះអឿន វីអែន អាយុ០៥ឆ្នាំ បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយសារសរសរជើងតាងផ្ទះប្រវែងប្រហែល០៣ម៉ែត្រ រលំដួលដង្កត់ ។ក្មេងប្រុសរងគ្រោះ មានម្តាយឈ្មោះរ៉ាក់ ស្រីនេត និងឪពុកឈ្មោះចាំ អឿន នៅភូមិបល្ល័ង្គជ្រៃ ឃុំសឿ ស្រុកមង្គលបូរី ។

ប្រភពដដែលបានបញ្ជាក់ថា៖គ្រួសារនេះ មានកូនចំនួន០៣នាក់ ស្រី០១នាក់ ក្មេងរងគ្រោះជាកូនទី០៣ ។នៅមុនពេល់កើតហេតុទាំងម្តាយឪពុកនិងកូន០៣នាក់ បាននៅអង្គុយនិងដេកលេងអង្រឹងក្រោមផ្ទ៍ះ នៅពេលមានហេតុការណ៍ភ្លៀងធ្លាក់និងខ្សល់កន្ត្រាក់កើតឡើង ម្តាយឪពុកនិងកូន០២នាក់ធំៗ បានរត់រួច នៅតែក្មេងរងគ្រោះដេកអង្រឹងលេងមិនមានអ្នកជួយ ត្រូវខ្សល់កួចផ្ទះនិងដួលរលំសរសរជើងតាងប្រវែងប្រហែល០៣ម៉ែត្រសង្កត់ស្លាប់តែម្តង ។សពត្រូវបានឪពុកម្តាយរៀបចំធ្វើបុណ្យាតាមប្រពៃណីទាំងក្តីអាឡោះអាល័យជាពន់ពេក ៕

 

មតិយោបល់