ព័ត៌មានជាតិ

ចំថ្ងៃស៊យ! ជិះម៉ូតូទៅបុកគូទម៉ូតូគេ ដួលចូលក្រោមរថយន្តដឹកកម្មករ កិនស្លាប់យ៉ាងរន្ធត់

កណ្តាល: នៅវេលាម៉ោង៦និង៣០នាទី យប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០១៨ មានករណីគ្រោះចរាចរណ៍ ម៉ូតូប៉ះម៉ូតូ ដួលចូលរថយន្តបណ្តាលឲ្យស្លាប់ម្នាក់ នៅលើផ្លូវបេតុ៧NG ​ភូមិព្រៃចាស់ ឃុំវិហារសួរគ៌ ស្រុកខ្សាច់កណ្ដាល ​ខេត្តណ្ដាល​។​

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ​ព្រៃវែង 1C-4691 បើកបរដោយឈ្មោះ យ៉ុន ម៉ៅ ភេទប្រុស ​អាយុ២៣ឆ្នាំ នៅភូមិ​ព្រៃខ្លា ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង (ស្លាប់នៅកន្លែងកើតហេតុ) បើកបរនៅក្នុងទិសដៅពីជើងទៅត្បូង ដោយបានជិះម៉ូតូទៅបុកគូទម៉ូតូមួយគ្រឿងទៀត ទើបបណ្តាលឲ្យដួលចូលទៅក្រោមរថយន្តដឹកកម្មកររោងចក្រ បណ្តាលឲ្យស្លាប់តែម្តង។ ចំណែករថយន្តរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងស្រាវជ្រាវរករថយន្តដែលកិនជនរងគ្រោះ បន្តទៀត៕

មតិយោបល់