ព័ត៌មានជាតិ

បង្ក្រាបជនជាតិវៀតណាមលួចចូលនេសាទខុសច្បាប់ផ្ទុះអាវុធ២៧គ្រាប់របួសម្នាក់

ព្រៃវែង: នគរបាលខេត្តព្រៃវែងបង្ក្រាបបទល្មើសនេសាទឈានដល់ផ្ទុះអាវុធចំនួន ២៧គ្រាប់ បានបណ្តាលឲ្យបុរសម្នាក់រងរបួសខ្មងជើងម្នាក់ក្នុងចំណោមបក្ខពួក៦នាក់ដែលនេសាទក្នុងដែនហាមឃាត់។

ការបង្ក្រាបបទល្មើសនេសាទនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅទន្លេមេគង្គស្ថិតនៅក្នុងឃុំស្វាយភ្លោះ ស្រុកពាមជរ៍ ខេត្តព្រៃវែងព្រំប្រទល់ស្រុកលើកដែក ខេត្តកណ្តាល។

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តព្រៃវែង បានសហការជាមួយ ប៉ុស្តិ៍រដ្ឋបាលឃុំស្វាយភ្លោះ បានចុះបង្ក្រាបករណីបទល្មើស ជលផលនៅចំណុចខាងលើ ក្នុងនោះបានប្រើទូកអូប័រ បាញ់រះចំនួន ២៧គ្រាប់ ដើម្បីស្ទាក់ចាប់បាន ទូកនេសាទចំនួន ០៣គ្រឿង និងមនុស្សសរុប៦នាក់។

ក្នុងនោះមានម្នាក់ឈ្មោះ ង្វៀង វ៉ាន់អ៊ុក អាយុ៣៤ឆ្នាំ ជនជាតិវៀតណាមរស់នៅភូមិកំពង់ចម្លង ស្រុកលើកដែក ខេត្តកណ្តាល ត្រូវគ្រាប់រងបួសធ្ងន់ ដោយចំខ្មងជើង ខាងស្តាំបៀមក្បាល គ្រាប់ជាប់ដោយកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។
រីឯជនសង្ស័យចំនួន ៥នាក់ទៀត ត្រូវបាននគរបាលខេត្តព្រៃវែង នាំខ្លួនទៅស្នងការដ្ឋានខេត្ត ដើម្បីសួរនាំ និងរៀបចំបែបបទ ប្រគល់ឲ្យជំនាញជលផលចាត់ការតាមនីតិវិធី។
ដោយមានការប្តឹងនឹងរាយការណ៍ពីប្រជាពលេដ្ឋថា មានក្រុមអ្នកនេសាទខុសច្បាប់ បានអូសឆាយរ៉ាវ ដោយភ្ជាប់ ឧបករណ៍ឆក់ខុសច្បាប់ទើបសមត្ថកិច្ចចុះបង្ក្រាប។

តាមព័ត៌មានទទួលបានក្រុមទូកនេសាទឃើញសមត្ថកិច្ចដេញ នឹងស្ទាក់ទូករបស់ពួកគេ គឺពួកគេបានបើករត់ និងមានបំណងបើកបំបុកមកលើសមត្ថកិច្ចវិញ។ ពេលនោះសមត្ថកិច្ច បានបាញ់ឡើងលើនឹងបាញ់ទៅផុកតែក៏ផ្លាតត្រូវជើងអ្នកបើកទូកបទល្មើសចំនួន១គ្រាប់ បណ្ដាលឲ្យរងរបួសតែម្ដង៕

មតិយោបល់