ព័ត៌មានជាតិ

ស្លាប់បុរសវ័យចំណាស់ម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍!

ប៉ៃលិន: កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និងម៉ូតូ នៅចំណុចផ្លូវបំបែកទល់មុខភោជនីយដ្ឋានត្បូងប្រាំបីពណ៌ នៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលឲ្យបុរសម្នាក់ស្លាប់ នៅពេលលើកដាក់ឡានបម្រុងនិងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង់។

ជនរងគ្រោះឈ្មោះ ម៉ែន យ៉េន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិ អូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់