ប៉ៃលិនៈ មន្ត្រីកាំកុងត្រូល បានដឹកនាំកម្លាំងចុះត្រួតពិនិត្យទំនិញ និងម្ហូបអាហារដែលអាជីវករបានដាក់តាំងលក់ក្នុងផ្សារប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា ក្នុងពេលចុះពិនិត្យទំនិញ សមត្ថកិច្ចកាំកុងត្រូវបានដកហូតទំនិញខូចគុណភាពមួយចំនួនពីអាជីវករដើម្បីយកទៅកម្ទេចចោលរួមមាន៖ ស្ករគ្រាប់ ១៣៥ កញ្ចប់ធំ ទឹកក្រូចដបជ័រ ២០ដបជ័រ ទឹកខ្មេះរូបទន្សាយ ៣៥ដប ទឹកដោះគោរាវកំប៉ុង៣កំប៉ុង និងឈូក ១២ កញ្ចប់ ផងដែរ៕
មតិយោបល់